ការយល់ឃើញពីរបៀបធ្វើការរបស់ប្រជាជនខ្មែរ ពីCEO ធនាគារស្ថាបនា ជនជាតិជប៉ុន

លោក Norihiko Kato ប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា មានបទពិសោធន៍ខាងវិស័យធនាគារជាង ៣០ឆ្នាំមកហើយ។ លោកបានចាប់ផ្ដើមអាជីពក្នុងវិស័យនេះជាមួយធនាគារ Bank of Tokyo-Mitsubishi UFJ,Ltd. (BTMU) និងបានបំរើការងារនៅទីក្រុងតូក្យូ ទីក្រុងញូយ៉ក ទីក្រុងអាមស្ទើដាម និងបារ៉ែន ដែលទទួលបន្ទុកលើផ្នែកធនាគារ សាជីវកម្ម ផ្នែកធនធានមនុស្ស ផ្នែកផែនការ និងផ្នែកគ្រប់គ្រង។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កាលពីសប្ដាហ៍មុន Business Cambodia បានសួរលោកថា “តើអ្វីទៅជាភាពខុសគ្នា នៃរបៀបធ្វើការរបស់ជនជាតិខ្មែរនិងជប៉ុន? ជាការឆ្លើយតបនឹងសំនួរនេះ លោកបានបង្ហើបថា ខណះពេលលោកកំពុងធ្វើការនៅកម្ពុជា លោកសង្កេតឃើញថា ប្រជាជនកម្ពុជាប្រឹងប្រែងធ្វើការណាស់។ ពួកគេគោរពតាមគោលការណ៍ ការងារដែលបានកំណត់។ លោកបានបន្ថែមថា ប្រជាជនកម្ពុជាមាន តុល្យភាពល្អរវាងការងារ និងគ្រួសារដោយសារគោរពតាមពេលវេលាធ្វើការដែលបានកំណត់។

លោកប្រធាននាយកប្រតិបត្តិបានសង្កត់ធ្ងន់ថា មិនថាអ្នកធ្វើការតំណែងអ្វី ឬ អ្នករកស៊ីនោះទេ ទទួលបានភាពស្មោះត្រង់គឺពិតជាចាំបាច់ណាស់ដើម្បីទទួលបានជោគជ័យ។ លោកបានពន្យល់ថា បើអ្នកជាមនុស្សស្មោះត្រង់ម្នាក់ នោះអ្នកទទួលបានការជឿទុកចិត្តពីអ្នកដទៃ ជាពិសេសចំពោះអ្នករកស៊ី កាលណាពួកគេមានភាពស្មោះត្រង់ ពួកគេនឹងទទួលបានការជឿទុកចិត្តពីអតិថិជន និងដៃគូរកស៊ីជាដើម៕

One thought on “ការយល់ឃើញពីរបៀបធ្វើការរបស់ប្រជាជនខ្មែរ ពីCEO ធនាគារស្ថាបនា ជនជាតិជប៉ុន

  • April 4, 2018 at 3:13 am
    Permalink

    1

Comments are closed.